ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករបស់នាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹង នៅថ្ងៃចន្ទទី២៧ ខែមេសា ឆ្នាំ ២០១៥ ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៧ករណី ក្នុងនោះពេលយប់ ១០ករណី។
នៅក្នុងរបាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ទាំង ១៧ករណីនោះ បណ្ដាលឲ្យមានមនុស្សស្លាប់ ០៨នាក់ ក្នុងនោះមានស្រី ០២នាក់ របួសធ្ងន់ ២២នាក់ និងរបួសស្រាល ១៣នាក់។ មូលហេតុភាគច្រើនដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍គឺមកពីបើកបរលឿន និងបើកប្រជែង ជាពិសេសគឺពុំមានពាក់មួកសុវត្ថិភាព៕

មតិយោបល់