ពោធិ៍សាត់ៈ សមត្ថកិច្ចធ្វើការឃាត់ខ្លួនសិស្សសាលាវិទ្យាល័យបាកាន និងវិទ្យាល័យសិស្សបឹងបត់កណ្ដោល ចំនួន៧នាក់ ក្រោយបើកឆាកប្រយុទ្ធយ៉ាងស៊ីសាច់ហុតឈាមគ្នា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ក្នុងវិទ្យាល័យបាកាន ភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្មេងទំនើងទាំង៧នាក់ ទី១-ឈ្មោះ ណាក់ ផាន់នីត ,ទី២-ឈ្មោះ ឈុំ ចិត្រា , ទី៣-ឈ្មោះ ឈឿម ប៊ុនហេង,ទី៤ឈ្មោះ សុខ បូរ៉ា ,ទី៥-ឈ្មោះ សុភា វិត , ទី៦-ឈ្មោះ ចន្ថា កុសល និងទី៧-ឈ្មោះ អៀន ចាន់រីណូ ភេទប្រុស អាយុ ១៧ឆ្នាំ។
ក្រុមទី២មាន៧នាក់ ទី១-ឈ្មោះ ឡេះ សាលឿត ភេទប្រុស អាយុ ១៧ឆ្នាំ, ទី២-ឈ្មោះ ណាក់ រ៉ាត់ ,ទី៣-ឈ្មោះ ហួន មករា ,ទី៤-ឈ្មោះ ស៊ឹម វិសាល ,ទី៥-ឈ្មោះ ហឿន ចាន់ , ទី៦-ឈ្មោះ រ៉ា សំណាង និងទី៧-ឈ្មោះ សៀង វ៉ាត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិអូរ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់