ទីក្រុងប៉េកាំង ( 30/08/13 ) : ប្រទេសកូរ៉េខាងជើងកាលពីពេលថ្មីៗនេះបានស្នើរនិងជម្រុញឲ្យសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូងបញ្ឈប់គំនិតក្នុងការធ្វើសង្គ្រាមត្រជាក់និងភាពជាសត្រូវដាក់មកលើកូរ៉េខាងជើងតទៅទៀត។
នៅក្នុងឱកាសនៃកិច្ចប្រជុំកិច្ចការបរទេសនៅក្នុងទីក្រុងព្យុងយ៉ាងលោក Kim Yong Chol ប្រធាននៃការិយាល័យស៊ើបការណ៍របស់កូរ៉េខាងជើងបាននិយាយថាភាពតានតឹងនឹងប្រឈមមុខគ្នារវាងប្រទេសបងប្អូនកូរ៉េទាំងពីរបានទទួលនូវភាពប្រសើរឡើងវិញហើយក្រោយកិច្ចខំប្រឹងប្រែងពីសំណាក់កូរ៉េខាងជើង។
ក្រុមមន្ត្រីរដ្ឋាភិបាលរបស់កូរ៉េខាងជើងក៏បានព្រមានដល់កូរ៉េខាងត្បូងនិងអាមេរិកលើការប្រើប្រាស់សមយុទ្ធយោធាផងដែរ។កូរ៉េខាងជើងបានទាំងនិយាយថាបើសិនជាអាមេរិកចង់ធ្វើឲ្យប្រសើរនៃបញ្ហាអាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េមែននោះខ្លួនគួរតែឈប់ធ្វើការកេងចំណេញរឿងអាវុធនុយក្លេអ៊ែរមកលើកូរ៉េខាងជើងហើយអាមេរិកនិងកូរ៉េខាងត្បូងត្រូវជៀសវាងនូវការបង្កហេតុនានាផង៕
មតិយោបល់