Post News Media ព័ត៌មានជាតិ ទឹកសមុទ្រមានរ...

ទឹកសមុទ្រមានរលកខ្លាំង វាយផ្ទប់ទូកនេសាទ៦គ្រឿងបានលិចនិងផ្ទះប្រជាពលរដ្ឋមួយចំនួននៅជាប់ឆ្នេរសមុទ្របានដួលរលំ នៅក្រុងព្រះសីហនុ

ព្រះសីហនុ: តាមសេចក្តីរាយការណ៍ពីមន្ត្រីនិងប្រជាពលរដ្ឋបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨នេះ ទឹកសមុទ្រមានរលកខ្លាំង ដែលបានប៉ះពាល់ដល់អាជីវកម្មរបស់ពលរដ្ឋមួយចំនួន ក្នុងនោះតាមប្រភពពីមន្ត្រីក្រុមប្រឹក្សាសង្កាត់លេខ៣ ក្រុងព្រះសីហនុបានឲ្យដឹងថា មានផ្ទះប្រជាពលរដ្ឋមួយចំនួននៅជាប់ឆ្នេរសមុទ្រ(កំពេញ)បានដួលរលំដោយសារទឹករលកសមុទ្រវាយផ្ទប់ ក្នុងនោះផងដែរមន្ត្រីមូលដ្ឋានកំពុងអន្តរាគមន៍ជួយប្រជាពលរដ្ឋនៅក្នុងតំបន់នោះផងដែរ។

ជាមួយគ្នានេះផងដែរក៏មានសេចក្តីរាយការណ៍ពីតំបន់កោះរ៉ុងមកដែរថា យ៉ាងហោចណាស់មានទូកនេសាទចំនួន៦គ្រឿងបានលិចពេលចតនៅផែកោះតូចដោយសារតែរលកវាយពន្លិច។ ទោះជាយ៉ាងនេះក្តីក្នុងហេតុការខាងលើនេះមិនមានបណ្តាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ទេ គិតមកត្រឹមមុនថ្ងៃត្រង់ថ្ងៃដដែលនេះ៕