ព័ត៌មានជាតិករណីអគ្គិភ័យបានឆាបឆេះផ្ទះអស់មួយល្វែង បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់Tuesday ទី30 November ឆ្នាំ2021(ភ្នំពេញ)៖ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅបុរីគឹមសាន្ដ ភូមិតាកេរ្ដិ៍ សង្កាត់កំបូល ខណ្ឌកំបូល។ឧត្តមសេនីយ៍យោធាផ្កាយ៣នាក់ និងកូនប្រសារស្រី ត្រូវបានអគ្គិភ័យឆាបឆេះ បណ្ដាលឲ្យស្លាប់ទាំង២នាក់ ដោយក្នុងនោះម្នាក់ស្លាប់ក្នុងផ្ទះ និងម្នាក់ទៀតស្លាបពេលបញ្ជូនដល់មន្ទីរពេទ្យ។មន្ដ្រីយោធាផ្កាយ៣នោះ ឈ្មោះ ជា សុផល អាយុ៦០ឆ្នាំ មានតួនាទីជានាយករងខុទ្ទកាល័យ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ខណៈកូនប្រសារស្រី មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ។ ជនរងគ្រោះទាំង២នាក់នេះ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ។មុនពេលកើតហេតុ គេបានឃើញមានអណ្ដាតភ្លើងឆេះចេញពីក្នុងផ្ទះ ដោយ លាយលំជាមួយផ្សែងហ៊ុយខ្លាំង និងបានឮសំឡេងម្ចាស់ផ្ទះស្រែកឲ្យគេជួយ។ភ្លាមៗនោះ ប្រជាពរដ្ឋដែលរស់នៅជិតនោះ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់តែមិនរលត់ ក៏រាយការណ៍ទៅសមត្ថកិច្ចឲ្យចេញរថយន្តមកបាញ់ទឹកពន្លត់ និងជួយសង្គ្រោះជនរងគ្រោះទាំង២នាក់ យកទៅកាន់មន្ទីរពេទ្យជួយសង្គ្រោះ តែជាអកុសលជនរងគ្រោះបានស្លាប់ជាបន្តបន្ទាប់។ផ្ទះដែលត្រូវអគ្គិភ័យលេបត្របាក់នេះ មានទំហំ៥ម៉ែត្រ គុណ១៦ម៉ែត្រ ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុង, ម៉ូតូចំនួន៣គ្រឿង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡើយ។ ចំណែក មូលហេតុនៃការឆាបឆេះខាងលើនេះ កម្លាំងសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត។សម្រាប់ប្រតិបត្តិការជួយសង្គ្រោះនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង មានដូចជា រថយន្តពន្លត់អគ្គិភ័យរបស់បុរីសង្ឃឹមថ្មី ចំនួន៣គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព ៩១១ ចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌកំបូល ចំនួន១គ្រឿង៕ មតិយោបល់
មន្ទីរពហុព្យាបាលសំពៅមាសរងការរិះគន់ថា វះកាត់មនុស្សខុសបច្ចេកទេសស្លាប់ភ្នំពេញៈ បុរសម្នាក់ ដែលគេដឹងថា ជាមន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃបានស្លាប់ ក្រោយពីបញ្ជូនទៅវះកាត់យកគ្រោះក្នុងប្រម៉ាត់នៅមន្ទីរពេទ្យពហុព្យាបាលសំពៅមាស ដោយសារក្រុមគ្រូពេទ្យវះកាត់ខុសបច្ចេកទេស បណ្ដាលឲ្យហូរឈាមខ្លាំងពេក ទើបបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត តែអកុសលជនរងគ្រោះបានស្លាប់តែម្ដង។ បើតាមប្រភពពីមន្រ្តីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភឿន ភឿក ជាមន្រ្តីនគរបាលពាក់ស័ក្តិ២ នៃនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ មានជំងឺគ្រោះក្នុងប្រម៉ាត់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពហុព្យាបាលសំពៅមាស ស្ថិតនៅអគារលេខ៤៩…មតិយោបល់
លោក សោម សុជាតា បានចុះសាកសួរសុខទុក្ខ និងនាំយកថវិកាជាអំណោយរបស់លោកជំទាវម៉ែនសំអននិង សប្បុរសជនជូនដល់គ្រួសារកុមារីមានជំងឺរបេងកូនកណ្តុរនៅស្រុកបរិបូណ៌កំពង់ឆ្នាំង៖ លោក សោម សុជាតាប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចខេត្ត នៅព្រឹកថៃ្ងទី៣០ ខែកញ្ញា ឆ្នាំ២០១៤បានរួមដំណើរដោយមន្ត្រីរាជការមន្ទីរទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិ ការកិច្ចខេត្តកំពង់ឆ្នាំង បាននាំយកថវិការបស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចនិង អំណោយសប្បុរសជនទៅជូនគ្រួសារកុមារីមានជម្ងឺរបេងកូនកណ្តុររាំរ៉ៃជាង៣ខែមកហើយ បច្ចុប្បន្នរូបនាងស្គមរីងរ៉ៃ នៅតែស្បែកដណ្តប់ឆ្អឹង មានទីលំនៅ ភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៌…មតិយោបល់
សូមបងប្អូនប្រជាពលរដ្ឋ ផ្អាកការធ្វើដំណើរតាមកំណាត់ផ្លូវខេត្តលេខ២៧៩ នៅឃុំព្រែកប្រសព្វ និងឃុំសោប ខេត្តក្រចេះដើម្បីជ្រាបច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹងដូចខាងក្រោម៖ មតិយោបល់មតិយោបល់
មតិយោបល់