Post News Media ព័ត៌មានជាតិ រថយន្ត​ធុន​ធំ...

រថយន្ត​ធុន​ធំ​បុក​គ្នា​ បណ្តាល​ឲ្យ​របួសធ្ងន់​៤​នាក់ នៅស្រុកត្បូងឃ្មុំ!

ត្បូងឃ្មុំ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្ស​៤​នាក់​បាន​រង​របួសធ្ងន់​ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​ បុក​គ្នា​នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ ស្ថិត​នៅ​ភូមិ​០៦​ ឃុំ​ជប់​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ ។​

​តាម​របាយការណ៍​របស់​នគរបាល​ស្រុក​ត្បូងឃ្មុំ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​ មាន​គ្រោះថ្នាក់​ចរាចរណ៍​ កើតឡើង​រវាង​រថយន្ត​ម៉ាក​កាំ​ម៉ាស់​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ​.​ព​4-6894​ បើកបរ​ដោយ​ឈ្មោះ​ សំរឹទ្ធ​ ហួរ​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ នៅ​ភូមិ​ជប់​ទី​២​ ឃុំ​ជប់​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ (​របួសធ្ងន់​)​ បាន​បុក​ជាមួយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ុ​ន​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3A-5458​ បើកបរ​ដោយ​ឈ្មោះ​ មុំ​ ភាព​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ នៅ​ភូមិ​ពោធិ៍​កោង​ ឃុំ​ព្រះ​ស្រែ​ ស្រុក​ឧត្តុង្គ​ ខេត្តកំពង់ស្ពឺ​(​របួសធ្ងន់​)​ បាន​ដឹក​មនុស្ស​ចំនួន​២​នាក់​ ១.​ឈ្មោះ​ ទ្រី​ សុខ​លី​ ភេទ​ស្រី​ អាយុ​ ៣៣​ឆ្នាំ​(​របួសធ្ងន់​)​ ២.​ឈ្មោះ​ ទ្រី​ ឧត្តម​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​(​របួសធ្ងន់​)​ ទាំង​បី​នាក់​មាន​ទីលំនៅ​ភូមិ​.​ឃុំ​ជាមួយ​គ្នា​ ។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​មក​ពី​រថយន្ត​កាំ​ម៉ាស់​ បើកបរ​មក​ពី​ត្បូង​ទៅ​ជើង​ ហើយ​បត់​ឆ្វេង​ បុក​នឹង​រថយន្ត​ហ៊ី​យ៉ុ​ន​ដាយ​ បើកបរ​មក​ពី​លិចទៅ​កើត​ ។​
​មន្ត្រី​នគរបាល​ចរាចរ​បាន​ឲ្យ​ដឹង​ថា​ ខូច​រថយន្ត​ទាំង​ពីរ​គ្រឿង​បាន​ខូចខាត​កំរិត​ធ្ងន់​ ៕

Loading...