ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីប្លន់យកម៉ូតូ នៅមុខក្លឹបហ្សូល

ភ្នំពេញៈ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង ០០នាទីព្រឹក នគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យបន្ថែម ០២នាក់ ពាក់ព័ន្ធករណីលួច កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៣ និង ០០នាទីរំលងអធ្រាត្រ ត្រង់ចំណុចមុខខាងហាងពន្លឺពេជ្រ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យទី១-ឈ្មោះ ស្រី លីហុង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរទិញលក់ម៉ូតូ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន) និងទី២-ឈ្មោះ ពេជ្រ ពិសិដ្ឋ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរទិញលក់ម៉ូតូ ស្នាក់នៅភូមិចំរើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន) ។

ជនរងគ្រោះទី១-ឈ្មោះ វ៉ុន វី ភេទប្រុស អាយុ២៣ឆ្នាំ ជានជាតិខ្មែរ មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី២-ឈ្មោះ ម៉ាន់ ស៊ាងហៃ ភេទប្រុស អាយុ១៨ឆ្នាំ ជានជាតិខ្មែរ មុខរបរកម្មកសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារៈបាត់បង់៖
-ម៉ូតម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1GF-2338 -ម៉ូតូសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពង់ធំ 1L-5150 ។

សម្ភារៈបន្សល់ទុក៖ ម៉ូតូ០៤គ្រឿង (១-ម៉ាកហុងដាប៊ីត ពណ៍ខៀវ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1HI-4874 ទី២-កសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 1HH-7161 ទី៣-ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GJ-3536 និងទី៤-ម៉ូតូម៉ាកកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1AP-5970 ។

ដំណើររឿង ៖ មុនពេលកើតហេតុ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២៤ និង០០នាទី ស្នងការនគបាលបានឃាត់ជនសង្ស័យ ០១ក្រុមមានគ្នា១០នាក់ នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ សួរនាំករណីប្លន់យកម៉ូតូ ខណៈពេលជនរងគ្រោះ ចេញពីក្លឹបហ្ស៊ូល។ លុះដល់ម៉ោង ១០ និង ០០នាទីព្រឹក បានបន្តឃាត់ខ្លួនជនសង្ស័យ ០២នាក់ខាងលើបន្ថែមទៀត ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់