ព័ត៌មានជាតិ

បុរសជនជាតិអង់គ្លេសដេកស្លាប់ ក្នុងបន្ទប់ផ្ទះសំណាក់ “ហូមធិបថប”

ភ្នំពេញ: បុរសជនជាតិអង់គ្លេសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅបន្ទប់២០៧ របស់ផ្ទះសំណាក់ “ហូមធិបថប” ស្ថិតនៅផ្លូវវិមានសព ក្រុម៣ ភូមិក្បាលដំរី សង្កាត់កាកាបខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃ២ ខែវិច្ឆិកា ឆ្នាំ២០១៦។

សាកសពឈ្មោះ MARK GRAHAM  ANTONY ជនជាតិអង់គ្លេស ឆ្នាំកំណើត០១.០៤.១៩៦០ កាន់លិខិតឆ្លងដែនលេខ ៥២៨៦៧៥០៣៣ មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់ខាងលើ។

ប្រភពពីបុគ្គលិកនៅក្នុងផ្ទះសំណាក់បានឲ្យដឹងថា នៅម៉ោងកើតហេតុ បុគ្គលិកបានឮសូរសំឡេងបើកទូរទស្សន៍ខ្លាំងៗនៅក្នុងបន្ទប់ជនរងគ្រោះ ក៏ដើរទៅប្រាប់អ្នកគ្រប់គ្រងឲ្យទៅមើល ហើយគោះទ្វារហៅ តែមិនឆ្លើយ ក៏យកកូនសោចាក់មើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់លើគ្រែតែម្ដង ហើយរាយការណ៍ដល់សមត្ថកិច្ចឲ្យចុះទៅពិនិត្យនៅកន្លែអកើតហេតុ។

តាមសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះស្លាប់ដោយគាំងបេះដូង។ ពិនិត្យរួចរាល់សមត្ថកិច្ចយកសាកសពទៅតម្កល់ទុក ដើម្បីស្រាវជា្រវរកក្រុមគ្រួសារ និងផ្ដល់ដំណឹងទៅស្ថានទូតផងដែរ៕

photo_2016-11-02_18-17-26

photo_2016-11-02_18-17-14

photo_2016-11-02_18-17-20

មតិយោបល់