ព័ត៌មានជាតិ

បបួលគ្នាទៅរួមមេត្រីស្រាប់តែខាងប្រុសធ្វើបែបនេះខាងស្រីស្រែកផ្អើលរត់គេចខ្លួនបាត់

កណ្តាលៈ ជនរងគ្រោះជានារី២នាក់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលបន្ទាប់ពីពួកគេបានសាសងត្រូវរ៉ូវគ្នាជាមួយមនុស្សប្រុសមិនស្គាល់អត្តសញ្ញាណរួចបបួលគ្នាទៅរួមមេត្រីត្រូវខាងប្រុសលួចម៉ូតូអស់គ្រឿងនិងមួយគ្រឿងទៀតជារបស់បក្ខពួកជនល្មើសសន្សល់ទុកកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នៅចំណុចផ្លូវបេតុងសាលាចិនស្ថិតនៅភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល ។
ជនរងគ្រោះទាំង២នាក់នោះ
ទី១.ឈ្មោះអាង សំរេច ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ អ្នកផាត់មុខ នៅ ឃុំកោះធំ(ក)ស្រុកកោះធំ ។
ទី២.ឈ្មោះស៊ុន ប៊ុនសាក់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរផាត់មុខនៅ ឃុំព្រែកថ្មី ស្រុកកោះធំ ។
ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណនោះទេ។
ភិនភាគម៉ូតូបាត់បង់ម៉ូតូ០១គ្រឿង ម៉ាកហ៊្សូមមើ ពណ៌ទឹកក្រូចលាយខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1W-4728 ។

សមត្ថកិច្ចឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះទាំង២បានធ្វើដំណើរចេញពីស្ពានឆ្លងទន្លេបាសាក់កោះធំ
តាមដងផ្លូវជាតិលេខ២១ ពីត្បូងមកជើង ដើម្បីមករកមនុស្សប្រុសមកលេងសើច
លុះដល់ចំណុចក្រោយវត្តព្រែកតាដួងក៏បានជួបមនុស្សប្រុស២នាក់ដែលកំពុងជិះម៉ូតូសង់ស៊េរី២០១៥ពណ៌ខ្មៅ
ហើយពួកគេក៏បានសាសងគ្នាជាមួយគ្នានៅតាមផ្លូវលុះមកដល់សាលាចិនស្វាយតាមេឃក៏ បបួលគ្នាទៅរួមរ័ក្សនៅផ្លូវបេតុងខាងត្បូងសាលារៀន ចូលទៅខាងកើតចម្ងាយប្រហែល១០០ម៉ែត្រ តែឈ្មោះអាន សំរេច មិនព្រមព្រោះផ្លូវងងឹតពេក ខ្លាចបាត់ម៉ូតូពេលមកដល់ ម៉ូតូប្រហែលមួយម៉ែត្រស្រាប់តែមនុស្សប្រុសនោះបានដកកាំបិតប៉័ងតោ គំរាមរកកាប់ ដើម្បីយកម៉ូតូពេលនោះ មនុស្សប្រុសនោះក៏បានឡើងលើម៉ូតូម៉ាកZooMer.X ដែលជារបស់ឈ្មោះអាង សំរេច ឃើញដូចច្នេះស៊ុន ប៊ុនសាក់ក៏បាន ឃាត់ម៉ូតូសង់ ស៊េរី២០១៥ របស់គ្នាវាម្នាក់ទៀត ហើយបានប្រតាយប្រតប់យកសោរម៉ូតូ។

គ្នាវាបានជិះម៉ូតូដោលជើងបំរុងនឹងរត់គេចតែត្រូវបានជនរងគ្រោះស្រែកថាចោរៗ ពេលនោះក៏បានរត់ចោលម៉ូតូម៉ាកហុងដាសេ១២៥សេរី២០១៥ ពាក់ផ្លាកលេខ កណ្តាល 1T-7943បាត់ទៅ ។ បច្ចុប្បន្ន ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍កោះធំ(ខ) ហើយកម្លាំងជំនាញ កំពុងបន្ត ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី ។

មតិយោបល់