កំពង់ឆ្នាំងៈ យោងតាផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាបុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីប្រើអំពើហិង្សាទៅលើម្តាយបង្កើតរបស់ខ្លួនដោយចេតនា កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅផ្ទះជនរងគ្រោះក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យក្នុងអំពើហិង្សាខាងលើមានឈ្មោះ ស្រី ចន្ថា អាយុ៣៦ឆ្នាំ មានទីលំនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ។ ចំណែកជនរងគ្រោះជាម្ដាយបង្កើតឈ្មោះ ស៊ុន សុវណ្ណល័យ អាយុ៦៩ឆ្នាំ កន្លែងកើតហេតុខាងលើ ។ ក្នុងការឃាត់ខ្លួនសមត្ថកិច្ចដកហូតកាំបិតចុងស្រួច ២, កាំបិតមុខពីរ ១ និងកន្ត្រៃ១ ។
ជនសង្ស័យត្រូវបានកម្លាំងជំនាញបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធីនៃច្បាប់ ៕

មតិយោបល់