ព័ត៌មានជាតិ

រថយន្តបើកឆ្លងផ្លូវរថភ្លើងបុករងការខូចខាតអ្នកបើករថយន្តគេចខ្លួនបាត់

ព្រះសីហនុៈ នគរបាលស្រុកព្រៃនប់ឲ្យដឹងថានៅវេលាម៉ោង ០៩ និង ៣០ នាទីព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ នេះមានគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងនិងរថយន្ត ចំណុចផ្លូវដែក ស្ថិតនៅភូមិ ព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ។
រថយន្តម៉ាក HYUNDAI ពណ៌ ស គ្មានស្លាកលេខ ប្រភេទរថយន្ត បែនដឹកដី។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុរថយន្តខាងលើបានបើកបរពីកើត ទៅ លិច លុះមកដល់កន្លែងកើតហេតុ ខាងលើ រថយន្តបានបើកឆ្លងផ្លូវរថភ្លើង គាប់ជួនរថភ្លើងបានមកដល់ រថភ្លើងក៏បានបុកចំមុខកាប៊ីន រថយន្តតែម្ដង ។

គ្រោះថ្នាក់ខាងលើនេះមិនបណ្ដាលឲ្យរងរបួសដល់មនុស្សឡើយ ។
បច្ចុប្បន្ន រថយន្តមករក្សារទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំណែករថភ្លើងបានបន្តដំណើរទៅភ្នំពេញ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់៕

មតិយោបល់