ព័ត៌មានជាតិ

លួចម៉ូតូពណ៌ព្រីងទំរបស់គេទុកពណ៌ទឹកប្រាក់នៅកន្លែងកើតហេតុចេញដល់ដល់ជ្រោយចង្វារប៉ូលីសចាប់ជាប់

កណ្តាល: ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូម៉ាកស្កុបពី ពណ៌ព្រីងទុំលាយទឹកដោះគោបន្សល់ទុក
ម៉ូតូ០១ គ្រឿងម៉ាកស្កុបពី ពណ៌ទឹកប្រាក់ បិតស្កុតពណ៌ខ្មៅលុះចេញដល់ជ្រោយចង្វារត្រូវប៉ូលិសចាប់ជាប់។

ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ ចំណុចក្រោមផ្ទះជនរងគ្រោះឈ្មោះលាង ដានីន ភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះលាង ដានីនភេទស្រីអាយុ៣៦ឆ្នាំ នៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរ កសិករ ។
ជនសង្ស័យ ០១នាក់ឈ្មោះញ៉ែម សុភារ៉ាភេទប្រុសអាយុ ២៥ឆ្នាំ នៅផ្ទះលេខ៦២ផ្លូវលេខ៧០ ក្រុម៥៦ សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។
វត្ថុតាងរួមមាន ៖ម៉ូតូម៉ាកស្កុបពី ពណ៌ព្រីងទុំលាយទឹកដោះគោ ស្លាកលេខកំពង់ចាម 1Q-1518 ចំនួន០១ គ្រឿង របស់ជនរងគ្រោះ ម៉ូតូ០១ គ្រឿងម៉ាកស្កុបពី ពណ៌ទឹកប្រាក់ បិតស្កុតពណ៌ខ្មៅ ស្លាក
លេខភ្នំពេញ1BN-3733 ចំនួន០១ គ្រឿងរបស់ជនសង្ស័យ កាតាបស្ពាយពណ៌ខ្មៅម៉ាក អេផល ០១ កាតាបស្ពាយពណ៌ខ្មៅ ទឹកប៊ិច ក្រហម ម៉ាក អាឌីដាស់ ០១ កាតាបស្ពាយពណ៌ខ្មៅម៉ាក ឌុយម៉ា ចំនួន ០១ សោរចំនួន០៨ចង្កោម មានកូនសោរចំនួន៣១ សោរម៉ូតូ០៦. សោរ
ឡាន០២ តេឡេ០១. កន្ត្រៃកាត់ក្រចក០១. សោរផ្ទះផ្សេងៗទៀត ទូរស័ព្ទ ដៃម៉ាកសាំសុងពណ៌ខ្មៅ០២គ្រឿង ស៊ីមទូរស័ព្ទ ចំនួន០៨ ស៊ីមស្មាត ៤ មិត្តហ្វូន ២ សែលខាត ២ កាតក្លឹបកីឡា យុវជនអន្តរជាតិ០១សន្លឹក កាតជនបរទេសចុះថ្ងៃ១២.៨.២០១៣មួយសន្លឹក កាបូបដាក់លុយពណ៌ខ្មៅ០១ បៀរក្រដាស់០១ហ៊ូ ៥២សន្លឹក និងសម្ភារ:មួយចំនួនទៀត មួកសុវត្ថិភាពពណ៌ ស ម៉ាកហុងដា ចំនួន០១។
សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានមកពីផ្សារហើយបានយកម៉ូតូម៉ាកស្កូបពីពណ៌ស ទុកនៅក្រោមផ្ទះរបស់ខ្លួន រួចដើរឡើងទៅលើផ្ទះ ដោយមិនបានដកសោរចេញពីម៉ូតូទេ លុះបានប្រហែល៣០នាទីក្រោយមកជនរងគ្រោះបានឮសំឡេង ម៉ូតូបើកចេញទៅក្រៅ ក៏មកមើលស្រាប់ តែបាត់ម៉ូតូរបស់ខ្លួន ឃើញតែម៉ូតូម៉ាកស្កុបពីពណ៌ខ្មៅស្លាកលេខភ្នំពេញ1BN -3733 របស់ជនសង្ស័យបញ្ឈរទុកនៅអែបជណ្តើរមុខផ្ទះ។ បន្ទាប់មកក៏មានការផ្អើលឆោឡោឡើង ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍។ភ្លាមនោះសមត្ថកិច្ច បានសហការ ជាមួយអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ និងជនរងគ្រោះតាមស្វែងរកជនសង្ស័យ រហូតដល់ម៉ោងប្រហែល១១ឈ្មោះលាង ដាណូត្រូវជាប្អូនបង្កើតជនរងគ្រោះបានបើកឡានមកពីភ្នំពេញតាមផ្លូវជាតិលេខ៦ដល់ចំណុចភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានឃើញជនសង្ស័យកំពុងបណ្ដើរម៉ូតូរបស់ជនរងគ្រោះពីជើងទៅត្បូងក៏បានប្ដឹងសមត្ថកិច្ច នគរបាលចរាចរណ៍និងប៉ុស្តិ៍បាក់ខែងដែលកំពុងឈរជើងនៅចំណុចស្តុបឧកញ៉ាលីយ៉ុងផាត់ រួចបានឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងប្រគល់មកអធិការដ្ឋាន នគរបាលស្រុកមុខកំពូល។

ក្រោយពីធ្វើការសាកសួររួចមកជនសង្ស័យបានឆ្លើយសារភាពថាខ្លួន
ពិតជាបានលួចម៉ូតូជនរងគ្រោះ ហើយបានទុកម៉ូតូរបស់ខ្លួនចោលនៅក្រោមផ្ទះជនរងគ្រោះពិតប្រាកដមែន និងធ្លាប់បានលួចម៉ូតូម៉ាក
Zoomer ១គ្រឿងនៅសាលាបឋមសិក្សាកូឡាប១(ជ្រោយចង្វារ) ចំនួន០១លើកក្នុងឆ្នាំ២០១៧។
សំណូមពរ របស់ជនរងគ្រោះសុំម៉ូតូម៉ាកស្កុបពីពាក់ស្លាកលេខកំពង់ចាម1Q-1518 យកមកប្រើប្រាស់វិញ។
ករណីនេះសមត្ថកិច្ច កំពុងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់