ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយបើកលឿន បុកគូទរថយន្តឡិចស៊ីស រងរបួសមនុស្ស៤នាក់ នៅស្រុកស្ទោង!

កំពង់ធំ: ​កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី​០៥ ខែមករា ឆ្នាំ២០១៩ នៅលើ​ផ្លូវជាតិលេខ០៦ ភូមិអង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរ រថយន្ត បុករថយន្ត ក្នុងទិសដៅស្របគ្នា(ពីត្បូងទៅជើង) បណ្តាលឲ្យរបួសស្រាល​៤នាក់(ស្រី)។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខសៀមរាប3A.2192(ដឹកអ្នកដំណើរ) បើកបរដោយឈ្មោះ ជា.សាឌី ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិគោកធ្លក ឃុំកន្តែក ស្រុកបាគង ខេត្តសៀមរាប(នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្ទោង)។ និង​រថយន្តម៉ាកឡិចស៊ីស ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ2AJ.0288 បើកបរដោយឈ្មោះ លឹម.ឡាក់ ភេទប្រុស អាយុ៣៤ឆ្នាំ នៅសង្កាត់បឹងកេងកង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ និងអ្នករួមដំណើរ០៤នាក់ ជាក្រុមគ្រួសារ(របួសស្រាល)។

មូលហេតុបឋមបង្កឡើងដោយ អ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ទៅបុកគូទរថយន្តឡិចស៊ីស ដែលកំពុងបន្ថយល្បឿនពេលឃើញសត្វគោកំពុងឆ្លងកាត់ផ្លូវថ្នល់៕

មតិយោបល់