ព្រះសីហនុៈ កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺន័រនិងរថយន្តដឹកថ្មគ្រួស នៅផ្លូវជាតិលេខ៤ ម្តុំចំការដូងប្រេង ចន្លោះគីឡូម៉ែត្រ១៦០-១៦១ ភូមិ តានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រថយន្តកុងតឺន័រ ម៉ាក HINO ពាក់ស្លាកលេខ ភ្នំពេញ3A-2005 បើកបរដោយឈ្មោះ ពៅ ភារុន ភេទប្រុស អាយុ(មិនច្បាស់) បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ បុកប៉ះនឹងរថយន្តម៉ាក NISSAN ពាក់ស្លាកលេខចង្កូតស្ដាំKPS-0251 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ មានទិសដៅផ្ទុយគ្នា បណ្ដាលឲ្យឈ្មោះ ពៅ ភារុន អ្នកបើកបររថយន្តHINO រងរបួសធ្ងន់។
ក្រោយកើតហេតុ ជនរងគ្រោះបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន វាលរេញ រីឯវត្ថុតាងរថយន្តទាំង២គ្រឿង យកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។
ដោយឡែកអ្នកបើកបរ រថយន្ត NISSAN បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕
មតិយោបល់