ព័ត៌មានជាតិ

មនុស្សជិត ២០០ នាក់បានរងរបូស ដោយសារតែ​រថភ្លើងក្រោមដី ២ខ្សែ​ បុកគ្នានៅសេអ៊ូល

សេអ៊ូល ៖ កាលពីថ្ងៃទី ៣ ខែ ឧសភា នេះ ខាង​ទីភ្នាក់ងារ​​សារព័ត៌មាន ស៊ិនហួរ បានចុះផ្សាយថា រថភ្លើងក្រោមដី ២ បានប៉ះទង្គិច​គ្នា នៅកូរ៉េខាងត្បូង ក្នុងរដ្ឋធានី សេអ៊ូល ដែលបង្កឲ្យ អ្នកដំណើរជាង ២០០ នាក់​របួស ។​
seoul-subway
គ្រោះថ្នាក់នេះដែរ បានកើតឡើង កាលពីល្ងាចថ្ងៃសុក្រ ខណៈពេលដែល រថភ្លើង ១ ខ្សែបាន​រត់ត្រឡប់មកស្ថានីយ៍ Sangwangsimni Station វិញ និងឈប់បណ្តោះអាសន្នដោយសារតែ​បញ្ហា​មេកានិច ។​

មន្ត្រី​​ដែលគ្រប់គ្រងផ្នែក​រថភ្លើងក្រោមដី បាននិយាយថា រថភ្លើងទាំងពីរ ​បានដំណើរការដោយធម្មតានោះទេ ក៏ប៉ុន្តែនៅពេលដែល ចូលស្ថានីយ៍ ក៏រកឃើញបញ្ហាហ្រ្វាំង ក៏ប៉ុន្តែ​វាយឺតពេល ។
ក្រោយពេលហតុការណ៍ ​អ្នករបួស​ទាំងអស់នោះ ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ នៅជិតនោះ ហើយភាគច្រើននៃអ្នកដំណើររងរបួស កជើង និងជើងតែម្តង៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់