ព័ត៌មានជាតិ

ស្លាប់​២នាក់​និង​របួសធ្ងន់៤​នាក់​ ករណី​គ្រោះ​ថ្នាក់ចរាចរណ៍រថយន្ត​បុក​រថយន្ត​ នៅ​ក្រុង​បា​វិត

ស្វាយ​រៀងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បណ្តាល​ឱ្យ​មនុស្ស​២​នាក់​ស្លាប់​នៅ​ហ្នឹង​កន្លែង​កើតហេតុ​និង​មនុស្ស​៤​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ ត្រូវ​បាន​សមត្ថកិច្ច​និង​សាចញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​។​ ឧបទ្ទវហេតុ​ខាងលើ​បាន​កើតឡើង​នៅ​ថ្ងៃអាទិត្យ​ ១​កើត​ ខែបុស្ស​ ឆ្នាំច​ សំ​រិ​ទ្ធ​ស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៣​និង​២៥​នាទី​ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥៩-១៦០​ ស្ថិត​ក្នុងភូមិ​តា​បឹ​ប​ សង្កាត់​បា​វិត​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​។​

​មន្ត្រី​នគរបាល​ខេត្តស្វាយរៀង​បានឱ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​លុ​ច​ស៊ី​ស​ RX330​ ពណ៌​ទឹកមាស​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ សៀង​ បូ​រ៉ា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ រស់នៅ​ភូមិ​តារាង​បាល់​ សង្កាត់​គយ​ត្របែក​ ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​ ពី​លិចទៅ​កើត​ បណ្តាល​ឱ្យ​រង​បួស​ធ្ន​ន់​៤​នាក់​រួម​មាន​ទី​១-​ឈ្មោះ​អ៊ំ​ សាវាក់​ (​ហៅ​សៅ​)​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ រស់នៅ​ភូមិ​សង្កាត់​ជាមួយ​គ្នា​ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)​ ទី​២-​ឈ្មោះ​ប៉ា​ង​ បូ​រិ​ន​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ រស់នៅ​ភ​មិ​ព្រៃ​ព្រីង​ខាងជើង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ (​រង​របួសធ្ងន់​)​និង​០២​នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​(​រង​របួសធ្ងន់​)​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ប៉ះ​និង​ធុងសាំង​គំនរ​ដី​ ដែល​ការដ្ឋាន​កំពុង​សាងសង់​ស្ពាន​រួច​ជ្រុល​ចង្កូត​ទៅ​បុក​ប៉ះ​និង​រថយន្ត​០១​គ្រឿង​ទៀត​ដែល​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​3B-2272​ បើកបរ​ដោយ​ឈ្មោះ​ ស៊ី​ណា​ ផានិត​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បើកបរ​រថយន្ត​ រស់នៅ​ភូមិ​តា​ព្រហ្ម​ សង្កាត់​ព្រែក​ឯង​ ក្រុង​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)​ពី​កើត​ទៅ​លិច​។​

​បច្ចុប្បន្ន​សាកសព​ទាំង​០២​នាក់​ សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ខ្មែរ​ និង​អ្នក​រង​របួស​បាល​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ពន្លឺ​បូព៌ា​ និង​ពេទ្យ​ខេត្តស្វាយរៀង​។​ មូលហេតុៈ​អ្នកបើកបរ​រថយន្ត​លុ​ស៊ី​ស​ RX330​ ប្រើប្រាស់​ល្បឿន​លឿន​។​ ចំពោះ​មធ្យោបាយ​ទាំង​០២​គ្រឿង​ ខូចខាត​ធ្ងន់​ទាំង​០២​គ្រឿង​។​ សមត្ថកិច្ច​ បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​ ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕

មតិយោបល់