ព័ត៌មានជាតិ

ល្បែងស៊ីសងខុសច្បាប់ដ៏ធំ បង្កប់ក្នុង​មជ្ឈមណ្ឌលកម្សាន្ត ឈឹងស៊ឺអ៊ឹងស៊ាង​ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបឃាត់ខ្លួនជនជាតិចិន៤នាក់ នៅ​​ក្រុងសៀមរាប!

​សៀមរាប: កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចុះបង្រ្កាបករណីបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ បង្កប់ក្នុងទីតាំងមជ្ឈមណ្ឌលកម្សាន្ត ឈឹងស៊ឺអ៊ឹងស៊ាង ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រហូតឈានដល់ការឃាត់ខ្លួនមនុស្សចំនួន​៤នាក់​ ភេទ​ប្រុស ជនជាតិ ចិន រួមនឹងវត្ថុតាងម៉ាស៊ីនសម្រាប់លេងល្បែងស៊ីសងចំនួន ៣២គ្រឿង និងវត្ថុតាងផ្សេងៗមួយចំនួនទៀត។

​ជនសង្ស័យទាំង៤នាក់រួមមាន ៖
១-ឈ្មោះ JIANG JIANCHUN ភេទ ប្រុស កើតឆ្នាំ ១៩៨០ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EE១៣៦២៩៤៥។
២-ឈ្មោះ TONG CHAO ភេទ ប្រុស កើតឆ្នាំ ១៩៩០ ជនជាតិ ចិន មិនមានលិខិតឆ្លងដែនជាប់ខ្លួន។
៣-ឈ្មោះ XU HONGXING ភេទ ប្រុស កើតឆ្នាំ ១៩៨០ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EC៤៧៦៧៣៨៨ ។
៤-ឈ្មោះ HAO BIN ភេទ ប្រុស កើតឆ្នាំ ១៩៨៣ ជនជាតិ ចិន មិនមានលិខិតឆ្លងដែនជាប់ខ្លួន។

បើតាមមន្ត្រីនគរបាលដដែលបន្តថាជនសង្ស័យទាំង៤នាក់ត្រូវបានលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបសម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅការិ.ស៊ើបអង្កេតនិងអនុវត្តនីតិវិធី និងបញ្ជូនទៅសាលាដំបូងខេត្ត​៕​

មតិយោបល់