ព័ត៌មានជាតិ

នៅស្ទឹងមានជ័យ​២! ស្រ្តីម្នាក់​ត្រូវចោរឆក់កាបូបស្ពាយ អស់​ប្រាក់​ជាង​១​ពាន់​ដុល្លារ និង​ទូរស័ព្ទ​២​គ្រឿង​យក​ទៅ​ដោយ​សុវត្ថិភាព

ភ្នំពេញ: កាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ មានករណីស្ត្រី​ម្នាក់​​​ជិះ​ម៉ូតូ​​ម៉ាក​Zoomer-X ចេញពី​កន្លែង​លក់ដូរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ក៏​ត្រូវ​​ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ ដែល​ប្រាក់​ជាង​១​ពាន់​ដុល្លារ និង​ទូរស័ព្ទ​២​គ្រឿង​យក​ទៅ​ដោយ​សុវត្ថិភាព នៅ​មុខ​​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ផ្លូវ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ខ្ចី​ទូរស័ព្ទ​គេ ដើម្បីឲ្យ​បងប្អូន​មក​ទទួលយក​ទៅ​ផ្ទះ​ឲ្យស្ងប់​អារម្មណ៍​សិន ទើប​ទៅ​ដាក់​ពាក្យបណ្តឹង​ជា​ក្រោយ ដើម្បី​ឲ្យសមត្ថកិច្ច​ជួយ​កំណត់​មុខសញ្ញា ៕

មតិយោបល់