ភ្នំពេញៈ រថយន្តដឹកសាកសពមួយគ្រឿង ត្រូវបានគេប្រទះឃើញ មានសាកសពមនុស្ស នៅក្នុងរថយន្ត ហើយចតទុកចោលក្នុងបរិវេណវត្តតាំងកាសាំងខាងត្បូង បង្កឲ្យភ្ញាក់ផ្អើល និយាយតគ្នា ពីមួយទៅមួយថាមានរថយន្តដឹកសពយកទៅផ្លុង តែតាមការពិត ជារឿងភ័ន្តច្រឡំ រវាងអ្នកបើកបររថយន្តដឹកសព និងលោកតាអាចារ្យ ដោយសាររថយន្តដឹកសពមកដល់យប់ជ្រៅណាស់ទៅហើយ ទំនាក់ទំនងទៅលោកអាចារ្យមិនបាន អ្នកបើកបរងងុយដេក ចាក់សោរថយន្ត ដើរទៅដេកបាត់ រហូតដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩នេះ អត់ដឹងរឿង ទើបបង្កឲ្យភ្ញាក់ផ្អើល ។
រថយន្តដឹកសព ម៉ាកស្តារិច ពណ៌ស មានចាប់ភ្លើង ឧបករណ៍បំពងសម្លេង ពាក់ស្លាកលេខ ព្រះសីហនុ 2A-6516 ដែលគេស្គាល់ថា មានថៅកែឡាន ល្បីល្បាញខាងដើរ ដឹកសព ប្រចាំទីក្រុងភ្នំពេញនោះ ឈ្មោះ ងួន ប្រាក់ធី ហៅ ឌី អ្នកបើកបរ ឈ្មោះ ខួច ។ រថយន្តខាងលើ ត្រូវបានឃើញដឹកសពចូលក្នុងបរិវេណវត្តតាំងកសាងខាងត្បូង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ តាំងពីយប់អធ្រាត្រ ចូលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ដោយមិនទាន់ដឹងរឿងទើបនាំគ្នាភ្ញាក់ផ្អើល ។
ខណៈដែល កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ ខណ្ឌ ជំនាញក្រុង ចុះមកដល់កន្លែងកើតហេតុ កំពុង ត្រួតពិនិត្យ សាកសួរ ស្រាប់តែលេចមុខ អ្នកបើកបរ រថយន្តដឹកសពមកដល់ ហើយធ្វើការបំភ្លឺ ។
អ្នកបើកបររថយន្តខាងលើបានបញ្ជាក់ហើយថា សាកសពក្នុងរថយន្តខ្លួន ជាសពជនរងគ្រោះ ជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ចំណុចផ្លូវជាតិលេខ១ ភូមិទួលអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រវាងរថយន្តមិនចាំម៉ាក បើកបុកម៉ូតូ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AG-4430 ជិះគ្នា២នាក់ ច្រាសទិស បណ្តាលឲ្យ ស្លាប់ម្នាក់ រងបួសធ្ងន់ម្នាក់ ហើយរថយន្តបង្កបើករត់គេចទៅបាត់ បន្សល់ទុកជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ។ រីឯសាកសពម្នាក់ ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យ ស្លាកស្នាមរួច ខ្លួនបានដឹក យកមកតម្កល់ទុកនៅវត្តតាំងកសាងខាងត្បូង សាកសពមានឯកសារ ត្រួតពិនិត្យ ទទួលស្គាល់ពីសមត្ថកិច្ចជំនាញ ខណ្ឌច្បារអំពី ការិយាល័យ ចរចរណ៍ជើងគោកក្រុង ហើយសាកសពពេកដឹកមកដល់ក្នងវត្ត បានទំនាក់ទំនងតាមទូរស័ព្ទទៅលោក អាចារ្យដែរ តែមិនចូល ដោយងងុយដេកពេក មិនហ៊ានដាក់សាកសពចុះទេ កុំឲ្យមានការភ័ន្តច្រឡំ សុខចិត្ត ដាក់សពក្នុងរថយន្ត ហើយចាក់សោជាប់ ដើរទៅដេកនៅផ្ទះក្បែរនោះ រហូតដល់ព្រឹកឡើង ផ្អើលឆោរឡោ រឿងបែបនេះតែម្តង ។
ក្រោយពីបំភ្លឺ និងយោងតាមឯកសារ ពិនិត្យសកសព ចេញពីកន្លែងកើតហេតុ សពត្រូវបានតំកល់ទុកនៅវត្តតាំងកសាងខាងត្បូង ហើយសមត្ថកិច្ច ខណ្ឌច្បារអំពៅ ការិយាល័យចរាចរណ៍ជើងគោក បន្តធ្វើការស្រាវជ្រវ ប្រកាសស្វែងរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់