ព័ត៌មានជាតិ

ជួនគ្នាពេកហើយ! ចោរធ្វើសកម្មភាពលួច ចំពេលសមត្ថកិច្ច ចេញប្រតិបត្តិការ

បាត់ដំបង: កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២និង៣០នាទី កម្លាំនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ កំពុងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ត្រង់ចំណុចក្រុមទី១៥ ភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះ ឈួម អូន ហៅ ជា ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ជនរងគ្រោះឈ្មោះ តាប់ សុធី ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់