ព័ត៌មានជាតិ

ម៉ូតូម៉ាកNex ជិះលឿនដូចរន្ទះ ពន្លះគូទរថយន្តហ៊ីយ៉ាន់ដាយស្លាប់ម្នាក់យ៉ាងរន្ធត់

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូម៉ាកNex C110 ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HB-7055 ជិះដោយបុរសម្នាក់ បានជ្រុលទៅបុករថយន្តម៉ាក HYUNDAI ពណ៌សប្រភេទដឹកទំនិញ ពាក់ស្លាកលេខ កំពង់ចាម 3A-2870 ពេញទំហឹង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។ចំណែកអ្នកបើកបររថយន្ត បានចុះគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦ល្ងាច ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ ផ្លូវជាតិលេខ៨ ភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សូមបញ្ជាក់ថា សពខាងលើមិនស្គាល់ពីអត្តសញ្ញាណនោះទេ។ ក្រោយកើតហេតុត្រូវបានសមត្ថកិច្ចដឹកយកមកតម្កល់ទុកនៅវត្តស្វាយរមៀត ដែលមានទីតាំងស្ថិតនៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលរង់ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់