ព័ត៌មានជាតិ

អាសូរណាស់! ក្មេងស្រីអាយុ ៦ឆ្នាំ ធ្លាក់ទឹកបណ្ដាលឲ្យលង់ស្លាប់

កំពង់ឆ្នាំង: នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៣០នាទីព្រឹក កុមារីរងគ្រោះឈ្មោះ រដ្ឋ សុគុណ ភេទស្រីអាយុ ៦ឆ្នាំ រស់នៅចំណុចកំពង់ក្រចាប់ ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ បានធ្លាក់ទឹកបណ្ដាលឲ្យលង់ស្លាប់ ។

មូលហេតុ៖ ឪពុកម្ដាយធ្វើការធ្វេសប្រហែស ទុកកូនចោល។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះត្រួតពិនិត្យនិងប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់