កណ្តាលៈ នៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ខ្យល់គដេកស្លាប់ នៅភូមិទ្រា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សន សុផារី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ ស្ថិតនៅភូមិទ្រា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះឈ្មោះ ស្វាយ ណាវី ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ-ឃុំកើតហេតុ បានឲ្យដឹងថាកូនរបស់គាត់មានជំងឺសួត ហើយបានទៅពិនិត្យនៅពេទ្យ គ្រូពេទ្យ ប្រាប់ថា ហាមហូបស្រា តែកូនគាត់ផឹកស្រាជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី៧ ខែ
មករា ឆ្នាំ២០១៩ ប្រហែលម៉ោង៦.៣០នាទី ឈ្មោះ សុខ ចាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំខាងលើ បានប្រាប់គាត់ថា ខ្លួនបានទៅបត់ជើងធំ ខាងក្រោយផ្ទះឃើញ សន សុផារី ដេកក្នុងអង្រឹង ហើយក៏ស្រែកហៅតែគាត់មិនឆ្លើយ ពេលនោះក៏ដើរទៅទាញអង្រឹងស្រាប់តែឃើញជនរងគ្រោះស្លាប់ក្នុងអង្រឹងបាត់ទៅហើយ ។
ក្រោយមកសមត្ថកិច្ចនគរបាលផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុ ស្រុកអង្គស្នួលមកដល់កន្លែងកើតហេតុ ដោយមានចូលរួមពីលោក ក្រុមប្រឹក្សាឃុំគ្រូពេទ្យ មេភូមិ នគរបាលប៉ុស្តិ៍ និងឪពុកម្តាយបានធ្វើការពិនិត្យ លើសពជនរងគ្រោះ រួចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គពិតប្រាកដមែន។
សាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់