ព័ត៌មានជាតិ

បុរសម្នាក់របួសធ្ងន់ បន្ទាប់ពីជិះម៉ូតូ ទៅបុកគូទរថយន្តបែនធុនធំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ទៅបុកគូទរថយន្តបែនឈប់លើចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកខ្សាច់ធុនធំ មួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1043 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើត ខណ:ពេលមកដល់ចំណុចកើតហេតុខាងលើ បានឈប់នៅលើចិញ្ចើមផ្លូវនៅខាងស្តាំដៃ ស្របពេលនោះក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BJ-6415 ម្នាក់ឯងតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើតស្របទិស ក៏ជ្រុលទៅបុកចំគូទរថយន្តពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យ ក្រោយកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុគេបានឃើញមានសមត្ថកិច្ចជំនាញ ចុះធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីរង់ចាំភាគីទាំងសងខាងចូលខ្លួនធ្វើការដោះគ្នានៅពេលក្រោយ៕

មតិយោបល់