ព័ត៌មានជាតិ

មាសសុទ្ធកុំខ្លាចភ្លើង មិនទាន់ចប់ទេ ការធ្វើតេស្តទឹកនោម រកសារធាតុញៀនវគ្គទី០២ នៅ តែបន្តសម្រាប់នគរបាល

បាត់ដំបងៈ យោងតាមផេកស្នងការនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅព្រឹកថ្ងៃ ពុធ ៦រោច ខែ ស្រាពណ៍ឆ្នាំកុរឯក ស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៩នេះ បទបញ្ជារបស់ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបន្តអនុវត្តដល់វគ្គទី០២ ហើយលើការធ្វើតេស្តទឹកនោមមន្រ្តីនគរ បាលចំណុះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីស្វែងរកសារធាតុញៀននៅក្នុងខ្លួន ដែលការអនុវត្តក្នុងវគ្គទី០១ បានអនុវត្តរួចហើយកាលពីថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩ កន្លងទៅ ។

ក្នុងសកម្មភាព ជាក់ស្តែងនេះ លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំអនុវត្តផ្ទាល់លើការងារនេះ ហើយលទ្ធផលជាក់ស្តែង នឹងបានដឹងនៅក្រោយពេល បិទបញ្ចប់ការធ្វើតេស្តចំពោះកងកម្លាំងនគរបាលទូទាំងខេត្តបាត់ដំបងបានរួចរាល់។

សូមបញ្ជាក់ជូនថា ការអនុវត្តធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន នៅក្នុងខ្លួន ដល់កងកម្លាំងនគរបាលនាពេលនេះ គឺដើម្បីបង្ហាញនូវភាព ស្អាតស្អំរបស់កងកម្លាំងនគរបាលជាតិ ចំពោះបញ្ហាគ្រឿងញៀន ដែលក្នុងនោះរួមទាំងការ ប្រើប្រាស់ផងដែរ ហើយក្នុងករណីរកឃើញថា កងកម្លាំងនគរបាលរូបណា មានពាក់ព័ន្ធក្នុងករណីខាងលើ មន្រ្តីនគបាលរូបនោះ ត្រូវទទួលខុសត្រូវចំពោះវិន័យលេខ០០៦ របស់ងកងកម្លាំងនគរបាលជាតិ ឬក្នុងករណីធ្ងន់ធ្ងរ ត្រូវទទួខុសត្រូវចំពោះមុខច្បាប់ដែលមានជាធរមាន៕

មតិយោបល់