ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក បុកម៉ូតូយុវជនម្នាក់ពេញទំហឹង ស្លាប់យ៉ាងរន្ធត់រួចរត់បាត់

សៀមរាប: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តមិនស្គាល់ម៉ាក បានបុកម៉ូតូសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់ អាយុ១៨ឆ្នាំ ស្លាប់ភ្លាមៗយ៉ាងរន្ធត់ ។ ចំណែករថយន្តបង្កវិញ ក្រោយពីបុកជនរងគ្រោះរួចហើយបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ ក្នុងភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង និងប្រគល់សពឲ្យសាច់ញាតិគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់