ព័ត៌មានជាតិ

រថយន្តបុកម៉ូតូស្លាប់និស្សិតសកលវិទ្យាល័យសុីតិចម្នាក់

ភ្នំពេញ:ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២៣មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ ត្រង់ចំណុចខាងកើតបុរី ប៊ុន លី លើផ្លូវបេតុងបឹងតាម៉ាត ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឱ្យស្លាប់និស្សិតនៃសកលវិទ្យាល័យសុីតិចម្នាក់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងអ្នករួមដំណេីរម្នាក់ទៀតរងរបួសធ្ងន់សំរាព្យាបាលនៅគ្លីនិចឯកជនសួគ៌ា

រថយន្តម៉ាក HYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3E-5106 បើកបរដោយឈ្មោះ អេង សុហាន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិកំព្រៅ ឃុំព្នៅទី១ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ត្រូវបានឃាត់ខ្លួន។

ម៉ូតូម៉ាក HONDA SCOOPY I ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1GO-5106 បើកបរដោយឈ្មោះ ទិត្យ ពណ្ណរាយណ៍ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ សិស្សឆ្នាំទី១នៃសកលវិទ្យាល័យសុីតិចមានទីលំនូវភូមិសាមគ្គី សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញបានស្លាប់នៅកន្លែងកើតហេតុចំណែកអ្នករួមដំណើរពីក្រោយឈ្មោះ ទិត្យ ចាន់សត្យា ភេទប្រុស អាយុុ២០ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ រងរបួសធ្ងន់សំរាកព្យាបាលនៅគ្លីនិចឯកជនសួគ៌ា។

តាមប្រភពព័ត៌មានពី សមត្ថកិច្ច ឱ្យដឹងថារថយន្តបេីកក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏ទៅបុកម៉ូតូមួយគ្រឿងដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីលិចទៅកើតចំពីមុខពេញទំហឹង បណ្តាលឲ្យបោកអូសដួលតែម្តង។

ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញមកវាស់វែងយកទៅរក្សាទុកចំណែកសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់