ព័ត៌មានជាតិ

សាហាវមែន! រថយន្តហាយឡែនឌ័រ របស់មន្ត្រីនគរបាលចរាចរណ៍ខណ្ឌដង្កោ ស្រវឹងបើកបុកទ្រូងផ្លូវក្រឡាប់ផ្ងារជើងទ្រមេឃ

ភ្នំពេញ: ​ករណីគ្រោះថ្នាក់ចរាចណ៍មួយបង្កឡើងដោយរថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ បើកបរដោយបុរសម្នាក់ គឺជាមន្រ្តីនគរបាលមួយរូប ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ បានបើកបុកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងទ្រមេឃ។

​ហេតុការណ៍ខាងលើនេះបានឡើងកាពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ​នៅតាមបណ្ដោយផ្លូវមុន្នីរ៉េត គល់ស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញបុរសម្នាក់ត្រូវគេស្គាល់ថាជាមន្រ្តីនគរបាលចរាចណ៍ខណ្ឌដង្កោ បើកបររថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2-AN 5082 ក្នុងទិសដៅពីលិចទៅកើត ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ លុះមកដល់ចំណុចកើតហេតុបានរេចង្កូតមកបុកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ។ ចំណែកឯម្ចាស់រថយន្តបានវាចេញពីក្នុងរថយន្តរងរបួសស្រាល ត្រូវបានគ្លីនិកឯកជនដឹកទៅសង្គ្រោះភ្លាមៗ។​

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងធ្វើការទាក់ទងទៅជំនាញចរាចណ៍ផ្លូវគោកដើម្បីរង់ចាំធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់