ភ្នំពេញៈ ស្ត្រីម្នាក់មានវិប្បត្តក្នុងគ្រួសារ បានស្រែកទ្រហោយំ ដោយសារប្ដីក្រោយរបស់គាត់ ចោទថា ខ្លួនលួចទំនាក់ទំនងជាមួយអតីតប្តី ហើយពិបាកចិត្តពេក គិតអ្វីមិនចេញ ក៏សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វាថ្មី តែមិនសម្រច ត្រូវបានសមត្ថកិច្ចចរាចរណ៍នៅទីនោះឃាត់ទាន់។
ហេតុការណ៍នេះ កើតទ្បើងកាលវេលាម៉ោង ៩ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅពាក់កណ្តាលស្ពានជ្រោយចង្វារថ្មី ស្ថិតក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ជនរងគ្រោះឈ្មោះ ថុន រ៉ានី ភេទស្រី អាយុ៣០ឆ្នាំជាង មុខរបរនៅផ្ទះ ស្នាក់ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ស្ត្រីខាងលើ បានរៀបរាប់ទាំងាទឹកភ្នែកថា ដោយសារទាស់ពាក្យសម្ដីគ្នា ជាមួយប្តីក្រោយរបស់គាត់ ហើយប្ដីគាត់ចេះតែចោទគាត់ថា លួចទាក់ទងជាមួយប្តីមុន ទាំងគាត់មិនបានប្រព្រឹត្ត ទោះគាត់បដិសេធយ៉ាងណា ក៏ប្តីក្រោយមិនជឿគាត់ ទើបគ្មានជម្រើស ក៏សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនតែម្តង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីខាងលើ ធ្វើដំណើរពីកើតទៅលិច រួចឡើងលើស្ពានជ្រោយចង្វារថ្មី មកដល់ពាក់កណ្តាលស្ពាន បម្រុងនឹងលោត ក៏ត្រូវសមត្ថកិច្ចចរាចរណ៍ ដែលកំពុងតែមើលរថយន្តមួយគ្រឿងខូច លើស្ពានឃើញ ក៏ឃាត់ទាន់ ហើយនាំមកត្រើយខាងកើត ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារ សាកសួរនិងទាកទងសាច់ញាតិនាំទៅផ្ទះវិញ៕
មតិយោបល់