ព័ត៌មានជាតិ

សូមបងប្អូនជួយ Share! ដំណឹងស្វែងសាច់ញាតិក្មេងស្រី

ភ្នំពេញ: ក្មេងស្រីជំទង់ម្នាក់ ត្រូវអ្នកភូមិទួលសំបូរ ប្រទះឃើញដេកនៅក្នុងផ្សារមួយយប់ លុះព្រឹកឡើង ទើបរាយការណ៏ជូនសមត្ថកិច្ច។

តាមប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ក្មេងស្រីជំទង់ខាងលើនេះ មិនមែនជាអ្នកភូមិទួលសំបួរទេ មិនដឹងជាមកពីកន្លែងណាទេ ដោយនៅរសៀលថ្ងៃទី៧មករា ម្សិលមិញនេះ គេឃើញក្មេងស្រីខាងលើ ពាក់អាវយីតដៃខ្លី ពណ៌ក្រហម ស្លៀកខោខ្លី ពណ៌ទឹកប៊ិច មានសប្បុរស្រអែម បានដើរមកម្តុំផ្សារទួលសំបួរ ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ ហើយបានអង្គុយលេង ដោយមានសភាពដូចជាត្រូវថ្នាំសណ្ដំ ខ្សោយកម្លាំងរហូតដល់យប់ ក៏បានប្រាស់ខ្លួនដេកលើគ្រែលក់សាច់ជ្រូក អស់ពេញមួយយប់តែម្នាក់ សំណាងណាស់ដែលគ្មានជនឆ្លៀតឱកាសធ្វើបាបរូបនាង។

លុះព្រឹកឡើងទើបម្ចាស់តូបលក់សាច់ជ្រូក បានដាស់ឲ្យភ្ញាក់ ហើយសួរមូលហេតុតែនាងមិនឆ្លើយ ទើបលោកចៅសង្កាត់រង និងប៉ូលិសប៉ុស្តិព្រៃវែង បញ្ជូនទៅកាន់មណ្ឌសុខភាពព្រៃវែង ដើម្បីឲ្យក្រុមគ្រូពេទ្យ ធ្វើការសង្រ្គោះ។

បច្ចុប្បន្នក្មេងស្រីជំទង់លើនេះ កំពុងតែសម្រាកព្យាបាលនៅមណ្ឌលសុខភាពសង្កាត់ព្រៃវែង ហើយសមត្ថកិច្ច កំពុងស្រាវជ្រាវរកអាណាព្យាបាល មកទទួលយកកូនស្រីរបស់គាត់ត្រលប់ទៅវិញ៕

មតិយោបល់