ព័ត៌មានជាតិ

ចូលលួចសម្ភារៈ ខណៈដែលម្ចាស់គេដេកក្នុងរថយន្ត ប្រតាយប្រតប់គ្នា ម្នាក់ដេកពេទ្យ ម្នាក់ដេកគុក!

តាកែវ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹង​ករណីប៉ុនប៉ងលួច និងប្រើអំពើហិង្សាដោយចេតនា កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០១៩ នៅចំណុចផ្ទះឈ្មោះ កែវ នី ភេទស្រី អាយុ​៥៨ឆ្នាំ នៅភូមិតាសូ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនសង្ស័យមានឈ្មោះ ទួន ម៉ៅ ភេទប្រុស អាយុ​៣២ឆ្នាំ នៅភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ បានចូលរកលួចគាស់សម្ភារ:ក្នុងរថយន្ត របស់ឈ្មោះ ទឹម ចន្ថា ភេទប្រុស អាយុ​៣៥ឆ្នាំ នៅភូមិតាសូ ឃុំតាភេម ស្រុកត្រាំកក់ ដែលកំពុងដេកក្នុងរថយន្ត។
ពេលនោះម្ចាស់រថយន្តក៏ភ្ញាក់ដឹងខ្លួនទាន់ហើយបានស្រែកថាចោរៗ រួចបានប្រតាយប្រតប់គ្នាជាមួយជនសង្ស័យ ហើយជនង្ស័យបានបាញ់ជំពាមនិងបានដកកាំបិតចាក់ ទៅលើជនរងគ្រោះបណ្ដាលឲ្យត្រូវដៃទាំងសងខាង រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យខេត្ត។

ចំណែកឯជនសង្ស័យក៏ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ជូនសមត្ថកិច្ចកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕​

មតិយោបល់