ព្រៃវែងៈ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ មានករណីប្រទះឃើញសព
យុវជនម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅនិងដើមត្នោត ភូមិថ្នល់ជ័យ ឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
សាកសពជនរងគ្រោះមានឈ្មោះ លាង ប៊ុនលី ហៅកុក ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
មូលហេតុ ទើបមកពីរកស៊ីប្រទេសថៃ មានជំងឺវិកលចរិត(បែកថ្នាំ)។
បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់