ព័ត៌មានជាតិ

អតីតបុគ្គលិកមណ្ឌលសុខភាពពន្លៃម្នាក់ ស្រវឹងជិះម៉ូតូធ្លាក់ស្រែ ឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

តាកែវ: មានករណីគ្រោះថ្នាក់មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ជាអតីតបុគ្គលិកមណ្ឌលសុខភាពពន្លៃ បានជិះម៉ូតូម៉ាកយ៉ាម៉ាហាស៊ីរ៉ូស គ្មានស្លាកលេខ មួយគ្រឿង ក្នុងស្ថានភាពស្រវឹងពីត្បូងទៅជើង រេចង្កូតធ្លាក់ចូលក្នុងស្រែ ឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ភូមិស្រម៉ ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ។

សពមានឈ្មោះ គុច យន់ ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរជាអតីតបុគ្គលិកមណ្ឌលសុខភាពពន្លៃ ស្នាក់នៅស្រុកព្រៃកប្បាស ខេត្តតាកែវ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង និងធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់