ព័ត៌មានជាតិ

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ទម្ងន់សរុប ៧៥១.៧០ គីឡូក្រាម ត្រូវមន្រ្តីសាខាកាំកុងត្រូលខេត្តសៀមរាប កិនកម្ទេចចោល

សៀមរាបៈ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តសៀមរាប ដោយមានការចូលរួម សហការជាមួយមន្ត្រីគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានធ្វើពិធីកិនកម្ទេចចោល ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ទម្ងន់សរុប ៧៥១.៧០ គីឡូក្រាម ស្មើនឹង ៥,៣៩៦ កញ្ចប់។

សូមជម្រាបផងដែរថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ទាំងនេះ ត្រូវបានសមត្ថកិច្ចចម្រុះ រកឃើញ និងរឹបអូសបាន នៅក្នុងក្រុមហ៊ុនលក់ទំនិញរួចពន្ធ DFS (CAMBODIA) Ltd. ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងរយៈពេលកន្លងមក៕

មតិយោបល់