ព័ត៌មានជាតិ

ឡិចស៊ីស RX៣០០ បុកម៉ូតូ លោកតាម្នាក់របួសធ្ងន់!

បាត់ដំបង: ថ្ងៃអង្គារ៍ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទីរសៀល ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តនិងម៉ូតូ។

រថយន្ត ម៉ាកឡិចស៊ីស(Lexus RX៣០០) ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2N 8937 បើកបរដោយ ឈ្មោះ ថន សុគន្ធា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅខេត្តប៉ៃលិន បើកបរបញ្រ្ចាសទិសគ្នា ពីត្បូងទៅជើង ដោយភាគីម៉ូតូ បត់ទៅខាងឆ្វេងដើម្បីចូលរួមពិធីសូត្រមន្តផ្ទះ ឈ្មោះ ណេង ណាត ត្រូវរថយន្តបុកតែម្ដង។ ម៉ូតូម៉ាកហុងដា វេវ (Honda wave) ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1A 5421 បើកបរដោយ ឈ្មោះ ឯក សំអុល ហៅឈូក ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិ ភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក រងរបួសធ្ងន់។

ក្រោយពីកម្លាំងសមត្ថកិច្ចយើង ធ្វើការវាស់វែងរួច ក៏បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកស្រុកសំពៅលូន ចំណែករថយន្ត និង ម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក រងចាំការដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់