Post News Media ព័ត៌មានជាតិ រថយន្តក្រុមហ៊...

រថយន្តក្រុមហ៊ុនវីរ:ប៊ុនថាំ ពាក់ស្លាកលេខភ្នំពេញ 3D-0128 ពន្លះតាកូម៉ា ផ្ដាច់ជីវិតមនុស្សម្នាក់ រួចតៃកុងរត់បាត់ស្រមោល

ពោធិ៍សាត់: កាលពីវេលាម៉ោង ១២ អធ្រាត្រឈានចូលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាកចរាចរណ៍ រថយន្តបុកគ្នា បណ្តាលឲ្យខូចខាតរថយន្តពីរគ្រឿង និងស្លាប់អ្នកបើកបរម្នាក់ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១៤០-១៤១ ស្ថិតនៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

រថយន្ដបង្ករបស់ក្រុមហ៊ុនវីរ:ប៊ុនថាំ ម៉ាក KiA ពាក់ស្លាកលេខភ្នំពេញ 3D-0128 ពណ៌លឿង លាយស ធ្វើចរាចរណ៍ពីកើតទៅលិច ( អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បាត់រត់គេចខ្លួនបាត់ ) មកដល់ចំណុចកើតហេតុ រថយន្តក៏រេចង្កូតមកឆ្វេង ជ្រុលទៅបុកនិងរថយន្តម៉ាក TOYOYA TACOMA ពាក់ស្លាកលេខភ្នំពេញ 2AI-4233 ពណ៌ទឹកប្រាក់ ដែលធ្វើចរាចរណ៍ច្រាស់ទិសគ្នា (អ្នកបើកបរស្លាប់នៅនឹងកន្លែង)។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះវាស់វែង និងរថយន្ដទាំង២ គ្រឿង បញ្ចូលទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តពោធិ៍សាត់ ដើម្បីដោះស្រាយតាមនិតិវិធី៕