កំពង់ស្ពឺៈ កាលពីវេលាម៉ោង ៥ និង២៥នាទីល្ងាចថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៩ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុក បានឃាត់ខ្លួនយុវជនម្នាក់តាមបណ្ដឹងរបស់ឈ្មោះប្រាក់ ឃឿន អាយុ ៦៦ឆ្នាំ ត្រូវជាឪពុកបង្កើត ឈ្មោះ ងួន គង្គា ពាក់ព័ន្ធករណីប្រើហិង្សា ក្នុងគ្រួ សារ។
យុវជនខាងលើឈ្មោះ ងួន គង្គា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិអូរក្រោម ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមសម្ដីដើមបន្តឹងជាឪពុក បានរៀបរាប់ថា ករណីនេះ ដោយសាររឿងសុំលុយមិនឲ្យ ពេលនោះ កូនប្រុសគាត់ បានទាញយកកាំបិតបុ័ងតោ និងដំបងឫស្សី មកវាយកាប់បំផ្លិ្លចបំផ្លាញទ្រព្យសម្បត្តិ ក្នុងផ្ទះតែម្ដង បណ្ដាលឲ្យខូចខាតអស់មួយចំនួន និងប្រើពាក្យសម្ដីគំរាមសម្លាប់ទៅ លើគាត់ជាឳពុកម្ដាយទៀតផង។
ក្រោយពេលទទួលណ្ដឹងសមត្ថកិច្ចនគរបាល បាន ចុះទៅឃាត់ខ្លួនយុវជនខាងលើ រួមជាមួយវត្ថុតាងមួយចំនួន (កាំបិតដំបងឬស្សី) រួចបញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់