ភ្នំពេញៈ ដោយមានការស្រាវជ្រាវជាបន្ទាន់ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានសហការជាមួយ មន្ទីរឧស្សាហកម្ម មន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរខណ្ឌទួលគោក ចុះសិប្បកម្មតៅហ៊ូ ពុំមានកាលបរិច្ឆេទប្រើប្រាស់ ។
ក្នុងនោះសមត្ថកិច្ចបានចុះមកដល់ទីតាំង ផលិតតៅហ៊ូ បានធ្វើការត្រួតពិនិត្យទៅលើទំនិញតៅហ៊ូ និងធ្វើតេស្តបឋម រកសារធាតុគីមីហាមឃាត់ ពុំមានសារតុគីមីហាមឃាត់ទេ ក្រោយពីការត្រួតពិនិត្យ យើងបានរកឃើញនៅលើស្លាកសញ្ញាវេចខ្ចប់ពុំត្រឹមត្រូវតាមលក្ខណបច្ចេកទេសទេ មានចំណុចខ្វះខាតដូចខាងក្រោម
១/ ពុំមានដាក់ថ្ងៃផលិត ថ្ងៃផុតកំណត់
២/ ពុំដាក់ទីតាំងផលិត ឬអាស័យដ្ឋានជាភាសាខ្មែរ
៣/ ពុំមានស្លាកសញ្ញា ច ប ផ
ដោយឃើញថាសិប្បកម្មនេះមានច្បាប់ត្រឹមត្រូវឲ្យសិប្បកម្មនេះដំណើរការធម្មតា ហើយម្ចាស់សិប្បកម្មធ្វើកិច្ចសន្យារៀបចំនូវចំណុចខ្វះខាតខាងលើនេះឲ្យបានត្រឹមត្រូវឡើងវិញ៕
មតិយោបល់