ព័ត៌មានជាតិ

ទីតាំង​លក់​សំបុត្រ​រថយន្ត​មួយ​កន្លែង​ក្លាយជា​កន្លែង​ស្តុប​ពលក​រនិង​បែងចែកព​លករ​ទៅ​តាម​ច្រករបៀង​ដូច​ជា​ទំនិញ​អ៊ឹចឹង​

​ក្រុង​ប៉ោយប៉ែត​៖​ទីតាំង​លក់​សំបុត្រ​រថយន្ត​មួយ​កន្លែង​គ្មាន​ស្លាក​យីហោ បានជា​ក្លាយ​ជា​ទីតាំង​ស្តុប​ពលករពេញទំហឹង​​ទៅហើយ​ហើយ​ម្ចាស់​ទីតាំង​ខាងលើ​នោះ បានរៀបចំ​អោយ​មាន​រថយន្ត​ចំនួន​១០​គ្រឿង សម្រា​​ប់​ដឹក​ពលករ​ចេញពី​ក្រុង​ប៉ោយប៉ែ​ត​ទៅ​តាម​ច្រករបៀង ប៉ែក​ខាងត្បូង​និង​ប៉ែក​ខាងជើង ជា​រៀងរាល់ថ្ងៃ ពុំ​ដែល​ឃើញ​មាន​ថ្នាក់លើ​ណា​នាំគ្នា​ទៅ​បង្ក្រាប​ឡើយ ហើយ​ក្នុងករណី​រថយន្ត​​ដឹក​ពលករ​ខាងលើ​នោះ គឺ​មាន​មន្ត្រី​ប៉ូលិស មន្ត្រី​ប៉េអឹម មួយចំនួន​តូច​ប៉ុណ្ណោះ​ក៏​មាន​វត្ត​មានដឹ​​កព​លករ​ចំណាក់ស្រុក​ផងដែរ ។​
2014-10-08_204921
​សូម​បញ្ជាក់​ដែលថា ទីតាំង​ដែលួ​ច​ស្តុ​បព​លករ​នោះ គឺ​កើតមាន​នៅ​កន្លែង​លក់​សំបុត្រ​រថយន្ត​​ចាស់​ស្ថិតនៅក្នុង​ភូមិ​ក្បាល​កោះ ទល់មុខ​វត្ត​បា​លិលេ​យ្យ ឈាង​ខាងលិច​ចម្ងាយ​៣​ម៉ែត្រ ស្ថិត​​នៅក្នុង​សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ខាងត្បូង​ផ្លូវជាតិ​លេខ​៥​តែម្តង ប៉ុន្តែ​​សកម្មភាព​បែប​នេះ គឺ​កើតមាន​ដុះ​ស្លែរ​ទៅហើយ ដែល​ពុំ​អាច​មាន​ថ្នាក់លើ​ណា​ទៅ​ទប់ស្កាត់​​បានឡើយ​។​

​ប្រភព័ត៌មាន​ពី​កន្លែង​កើតហេតុ បានបញ្ជាក់​ថា គេ​បាន​ឃើញ​ទីតាំង​លក់​សំបុត្រ​រថយន្ត​ចាស់​​ស្ថិត​នៅ​ចំណុច​ខាងលើ​បាន​ទទួល​ពលករ​ចំណាក់ស្រុក រាប់​ម៉ឺន​អ្នក​ហើយ​យកមក​ទុក​ក្នុង​ទី​​តាំង​ដូច​ខាង​លើ​សម្រាប់​ដឹកជញ្ជូន​ទៅ​តាម​រថយន្ត​ផ្សេងៗ​យកទៅ​ដាក់​តាម​ព្រំដែន ដើម្បី​​អោយ​ពួកគាត់​ទៅ​ចំណាក់ស្រុក​ក្រោម​ការ​យក​លុយ​ពី​ពលករ​ទាំងនោះ ផងដែរ ប្រភព​ដដែល​​បាន​បន្តទៀតថា ម្ចាស់​ទៅ​តាំង​ដែល​គេ​មិន​បាន​បង្ហាញ​ឈ្មោះ​នោះ បាន​រៀបចំ​រថយន្ត​កា​ម​រី​​ចំនួន​១០​គ្រឿង​សម្រាប់​ដឹក​ពលករ​ចេញពី​ទីតាំង​របស់​ខ្លួន ទៅ​ដាក់​តាម​ច្រករបៀង​នានា​ដែល​
​ក្រុម​ខិលខូច​ខាងលើ​នោះ ចាត់ទុក​ពលករ​ចំណាក់ស្រុក​ដូចជា​ទំនិញ​ដែល​ខ្លួន​ចង់​ផ្ទេរ​ទៅ​នេះ​​រឺ​ទៅ​នោះ តាមតែ​អំពើ​ចិត្ត​ដែល​គេ​នឹកឃើញ ប្រភព​ដដែល​បាន​បង្ហើប​អោយដឹងទៀតថា នៅ​​ក្នុង​រថយន្ត​ចំនួន​១០​គ្រឿង​សម្រាប់​ដឹក​ពលករ​នោះ គឺ​មាន​រថយន្ត​របស់​មន្ត្រី​ប៉េអឹម​១​គ្រឿង​​ពណ៌​ឈាមជ្រូក ដែល​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ ជា ជា​មន្ត្រី​ប៉េអឹម​ក្រុង​ប៉ោយប៉ែត ឯ​មួយ​គ្រឿង​​ទៀត​ជា​របស់​ប៉ូលិស​សណ្តាប់ធ្នាប់ ដែល​រថយន្ត​នោះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២G២៨៩៥ ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ ប៉ូល​ន់ មន្ត្រី​សណ្តាប់ធ្នាប់​ស្នងកា​នគ​បាល​ខេត្ត​បន្ទាយមានជ័យ ផងដែ​​រ គេ​បាន​បន្តទៀតថា បើ​អស់លោក​សមត្ថកិច្ច​នាំ​គ្នា​ធ្វើ​បែប​នេះ​សួរ​ថា អ្នកណា​បង្ក្រាប​អ្នក​ណា​
​តើ​ថ្នាក់លើ​របស់​អស់លោក​មាន​ចំណាប់​អារម្មណ៍​បែប​ណា​ដែរ រឺ​ក៏​ទុក​សកម្មភាព​បែប​នេះ​​សម្រាប់​អោយ​កូនចៅ​ដើរ រក​ចំណូល​យក​មក​ចិញ្ចិម​អង្គភា​ពរឺ​មួយ​យ៉ាងណា ប្រភព​ដដែល​ក៏​​បាន​បង្ហើប​ដែរ​ថា ក្នុង​១​ថ្ងៃៗ​គឺ​មាន​ពលករ​ចេញទៅ​តាម​ច្រក​បឹង​សាគូរ របស់​អង្គភាព​វ​រះ​សេនា​​តូច​លេខ​៩១១​ដូច​ទឹកបាក់​ទំនប់ និង​ចេញ​តាម​ស្រុក​ម៉ាឡៃ ស្រុក​អូរជ្រៅ និង​ច្រក​ប៉ែក​ខាង​ត្បូង​ក្រុង​ប៉ោយប៉ែ​ត​មូយចំនួន​ទៀត​ផង ។​

​លោក​រី ធុល បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា រឿង​កូនចៅ​របស់​លោក​ឈ្មោះ ប៉ូ​លន់​នោះ គឺ​​ពិតជា​មាន​មែន​តែ​ទោះជា​យ៉ាងណាក៏ដោយ សូម​លោក​ខាង​កាសែត​កុំ​ទាន់​ធ្វើ​អ្វី​ផ្តេសផ្តាស​ទុក​​ពេល​អោយ​ខ្ញុំ​ធ្វើ​ការអប់រំ​មន្ត្រី​របស់​ខ្លួន​អោយបាន​ល្អ​ឡើងវិញ ព្រោះ​គាត់​កន្លងទៅ​មិនដឹងថា កូនចៅ​របស់​ខ្លួន​រក​ស៊ី​អី​នោះ​ទេ សូម​មេត្តា​យោគយល់​ដល់​គាត់​ផង​៕

មតិយោបល់