កណ្ដាលៈ តាមសេចក្ដីរាយការណ៍ព័ត៌មានមកថា នៅវេលាម៉ោង ៩ យប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិកំពុងទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តកូរ៉េដឹកទាមួយគ្រឿង បានប៉ះគ្នាជាមួយរថយន្តស៊េរីទំនើប ៥៧០ ពាក់ស្លាកលេខ ភ្នំពេញ 2AD-3933 សង្ស័យជារបស់អ្នកធំ បណ្ដាលឲ្យរងការខូចខាត។
ករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មាន Post News បានទំនាក់ទំនងទៅមន្ត្រីប៉ូលិសស្រុកកណ្ដាលស្ទឹង ប៉ុន្តែលោកឆ្លើយមកវិញថា គេដោះស្រាយគ្នាអស់ហើយ យកទៅចុះធ្វើអី សង្ស័យរថយន្តទំនើបខាងលើ ជារបស់អ្នកធំ បានជាលោកមិនចង់ផ្ដល់ព័ត៌មានដល់អ្នកកាសែត និយាយទាំងភ័យមុខភ័យក្រោយ៕
មតិយោបល់