ព័ត៌មានជាតិ

​ប្រទះឃើញក្មេងប្រុសអាយុ២ឆ្នាំម្នាក់ស្លាប់ សង្ស័យករណីឃាតកម្ម!!!

កំពង់ឆ្នាំង: (ព័ត៌មានបឋម) សមត្ថកិច្ចបានប្រាប់Post Newsថា ពិតជាមានករណីក្មេងប្រុសអាយុ២ឆ្នាំ បានស្លាប់នៅវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ពិតប្រាកដមែន។

ប៉ុន្តែករណីនេះ សមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋានថា ករណីនេះជាករណីអ្វីឲ្យប្រាកដនៅឡើយទេ រង់ចាំជំនាញខាងផ្នែកកោសល្យវិច័យមកធ្វើការពិនិត្យសាកសពជាមុនសិនទើបដឹងលទ្ធផល៕

មតិយោបល់