ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិទួកគីម្នាក់ ពីបទ« បង្កការអុកឡុក ស្រែកឡូឡា (ស្រវឹងស្រា) » នៅមុខស្ថានទូតទួកគី..

ភ្នំពេញ: នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១រសៀល នគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនបរទេសម្នាក់ ឈ្មោះ MAGDEN EKIM YUSUF ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិទួកគី កាន់លិខិតឆ្លងដែនលេខ U21067826 ពីខាងតំណាងស្ថានទូតទួកគី ពីបទ« បង្កការអុកឡុក ស្រែកឡូឡា (ស្រវឹងស្រា) » នៅមុខស្ថានទូតទួកគី ដោយមានសំណូមពរពីខាងតំណាងស្ថានទូតទួកគី សុំបញ្ជូនជននេះមកការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី។

បន្ទាប់មកកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលចតុមុច ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាំមកសាកសួនៅស្នាក់ការអន្តោប្រវេសន៍ ស្ថិតនៅផ្ទះលេខ១៣ ផ្លូវលេខ១៥៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ទើបដឹងថាជននេះចូលមក ប្រទេសកម្ពុជានៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ គោលបំណងទេសចរ ស្នាក់នៅផ្ទះសំណាក់ រីវើរសាយ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ។

តាមការសាកសួរបានឲ្យដឹងថា ជននេះពិតជាបានបង្កការអុកឡុក និងស្រែកឡូឡារ(ស្រវឹងស្រា) នៅមុខស្ថានទូតទួកគី និងស្នាក់នៅលើសទិដ្ឋាការស្នាក់នៅ (ផុតកំណត់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨)និងបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

មតិយោបល់