ព័ត៌មានជាតិ

ស៊យខ្លាំង! ជិះម៉ូតូទៅបុកគូទគោយន្តកន្ត្រៃលាន់ដូចរន្ទះ របួសធ្ងន់ដោយខ្លួនឯង

កំពង់ឆ្នាំង: បុរសម្នាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បានជ្រុលទៅបុកនឹងគោយន្តកន្ត្រៃចំពីក្រោយពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ដោយខ្លួនឯង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ លើផ្លូវលេខ៤៤ ក្នុងភូមិចាន់ពីង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ ម៉ៅ ម៉ាប់ ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ​​។

ចំណែកម៉ូតូនិងគោយន្ត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទៅរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់