កំពង់ឆ្នាំងៈ កាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ស្ត្រីជាមេកន្ទុយលេខម្នាក់ ត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួន នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ស្រ្តីមេកន្ទុយលេខមានឈ្មោះ អ៊ីវ សោភា ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនរួមមាន ក្រដាស់កត់ឆ្នោតកចំនួន២ដុំ,លុយចំនួន៨៧ ០០០រៀល,ប៊ិចចំនួន៤ដើម,ទឹកលុប២ដើម,ទូរស័ព្ទដៃចំនួន ២គ្រឿង, កាបូបស្ពាយចំនួន១ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១សន្លឹក។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕



មតិយោបល់