ព័ត៌មានជាតិ

អ្នកចាំទី​ម៉ិចស៊ីកូ Guillermo Ochoa យក​ពេល​គិត​ពី​ផែនការ​

​អ្នកចាំទី​របស់​ម៉ិចស៊ីកូ កីឡាករ Guillermo Ochoa បាន​ថ្លែងថា លោក​នឹង​មិន​ប្រញាប់​សម្រចចិត្ត​លើគោល​ដៅលេង​បន្ទាប់ជា​មួយ​នឹង​ក្លិប​ផ្សេងៗ​នៅ​ពេល​ខាង​មុខ​នោះ​ទេ​។​
​បច្ចុប្បន្ន​អ្នកចាំទី វ័យ ២៨ ឆ្នាំ ទទួលបាន​ការចាប់អារម្មណ៍​ច្រើន បន្ទាប់​ពី​តួនាទី​ចាំទី​របស់ខ្លួន ដែល​បង្ហាញ​នៅ ប្រទេសប្រេ​ស៊ីល ក្នុង​ព្រឹត្តិការណ៍ World Cup 2014 ស្របពេល​ដែល​ខ្លួន ផុត​កុងត្រា​ជាមួយនឹង ក្លិប Ajaccio ដែល​បញ្ចប់​កាល​ពី​រដូវ​កាល​កន្លង​ទៅ​។​

​កីឡាករ Guillermo Ochoa បានបញ្ជាក់​ថា ខ្លួន​ទទួលបាន​នូវ​សំណើរ​ពិសេស ជាច្រើន ប៉ុន្តែ​ខ្លួន​មិនទាន់​បាន​សម្រេចចិត្ត​ជា​មួយ​នឹង​ផែនការ​។ ក្នុង​អំឡុង​ពេល​នេះ ខ្លួន​មិន​ទាន់​សម្រេច​ចិត្ត​នៅឡើយ ដោយ​ត្រូវ​វិភាគ​អ្វីៗ​គ្រប់បែបយ៉ាង​៕

ochoa

មតិយោបល់