ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូBeat លឿនពេករេចង្កូតធ្លាក់ផ្លូវជ្រុលទៅបុកលូក្នុងទឹកព្រែក ស្លាប់យ៉ាងរន្ធត់

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណ:ដែលដែលបុរសម្នាក់ជិះម៉ូតូម៉ាក Beat ពណ៌សលាយខៀវ ពាក់ស្លាកលេខ តាកែវ 1R-0349 លឿនពេករេចង្កូតធ្លាក់ផ្លូវជ្រុលទៅបុកលូក្នុងទឹកព្រែក បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៤០នាទីយប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ លើផ្លូវខេត្តលេខ១២៩ ក្នុងឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ។

សពមានឈ្មោះ រិន ឆាង ភេទប្រុស អាយុ២០ឆ្នាំ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងវាស់វែង ហើយធ្វើកំណត់ហេតុ ប្រគល់ម៉ូតូនិងសាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់