ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ករណីអុជធូបមូស បណ្ដាលឲ្យភ្លើងឆេះបន្ទប់សម្រាកមើលសៀវភៅ របស់គ្រូបង្រៀនម្នាក់

បាត់ដំបងៈ នៅវេលាម៉ោង ១និង៣០ នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតចំណុចក្រុមទី៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យបានកើតឡើងចំនួន០១លើក បណ្តាលឲ្យឆេះបន្ទប់សម្រាកមើល សៀវភៅ០១បន្ទប់ (ឆេះរោលផ្នែកខាងក្នុង) ទំហំ ៣x៤ មែត្រ កម្ពស់០៣ជាន់ របស់ម្ចាស់ឈ្មោះ កើត មនោរក្ស ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ ។

សម្ភារខូចខាតរួមមាន៖
– កង្ហាព្យួរជញ្ជាំងចំនួន ០១គ្រឿង សៀវភៅមួយចំនួន និងសម្ភារៈសម្រាប់គេង ។
សរុបគិតជាទឹកប្រាក់អស់ប្រហែល ២,០០០,០០០រៀល ។

មូលហេតុ៖ បណ្តាលមកពីការអុជធូបមូស ។

ភ្លាមៗនោះ កងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ២រថយន្ត៕

មតិយោបល់