ព័ត៌មានជាតិ

Update៖ លទ្ធផលជិះលឿន ដល់ផ្លូវកោងមិនប្រយត្ន័ដួលបោកក្បាលស្លាប់ម្នាក់ របួសស្រាល២នាក់

ភ្នំពេញ: បុរសម្នាក់បានស្លាប់នៅនឹងកន្លែង។ ចំណែក២នាក់ទៀតរបួសស្រាល ខណ:ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន មកដល់ចំណុចផ្លូវកោងជ្រុលធ្លាក់ផ្លូវដួលខ្លួនឯង។

ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីម៉ោង៣រសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នៅផ្លូវចូលមណ្ឌលកែប្រែឱកាសខ្ញុំ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អ្នកស្លាប់ឈ្មោះ គិត លាងអេង អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ១៥២ ភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល មានស្រុកកំណើតឃុំ បាធាយ ស្រុក បាធាយ ខេត្តកំពង់ចាម (អង្គុយកណ្តាល)។ អ្នកបើកម៉ូតូឈ្មោះ សាក់ ប៊ុនថេត អាយុ២២ឆ្នាំ មុខរបរជាងរថយន្ត ស្នាក់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងម្នាក់ទៀតឈ្មោះ មៀក ជាង អាយុ១៧ឆ្នាំ ស្នាក់នៅភូមិ៣ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប(មកលេងបង)។

ប្រភពព័ត៌មានឲ្យដឹងថា មុនកើតហេតុគេឃើញអ្នកទាំង៣ជិះម៉ូតូមួយគ្រឿងម៉ា ហុងដាDUKE ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FN-7469 ឌុបគ្នាក្នុងល្បឿនលឿនតាមផ្លូវខាងលើក្នុងទិសដៅពីលិចមកកើត ខណ:មកដល់ចំណុចមកដល់ចំណុចខាងលើជាផ្លូវកោងកាច់ចង្កូតមិនទាន់ក៍ដួល ធ្វើឲ្យអ្នកអង្គុយកណ្តាលបោកក្បាល និងដុំថ្មស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកអ្នកបើកនិងរួមដំណើររងរបួសស្រាល។

ក្រោយហេតុការណ៍នេះកើតឡើង សពត្រូវសមត្ថកិច្ចប្រគល់ឲ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់