ព័ត៌មានជាតិ

រថយន្តកាមរី ពន្លះជាមួយម៉ូតូសង់ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ប៉ៃលិន: កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ នៅចំណុចភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យបុរសម្នាក់ របួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ជនបង្កមានឈ្មោះ កែវ សុវណ្ណ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបររថយន្ដម៉ាកកាមរី ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2R-4152។ ចំណែកជនរងគ្រោះមានឈ្មោះ កាំ សាវី ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ កូនភ្នំសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសជើងខាង ឆ្វេង ជិះម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន1C-0071

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកម៉ូតូ និងរថយន្តត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីរង់ចាំការដោះស្រាយតាមច្បាប់បន្តទៀត៕

មតិយោបល់