ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាប​ករណី​ បើក​ និង​លេងល្បែង​ស៊ីសង​ខុសច្បាប់​ ​ឃាត់ខ្លួន​មនុស្ស​ ៥​នាក់

កំពង់ចាម: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយ​អនុវត្ត​តាម​បញ្ជា​របស់​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ កម្លាំង​ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ សហការ​ជាមួយ​ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ដោយ​ក្នុង​កិច្ច​ប្រតិបត្តិការ​ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​ផ្ទាល់​ពី​លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​ ចុះ​បង្ក្រាប​ករណី​ បើក​និង​លេងល្បែង​ស៊ីសង​ខុសច្បាប់​ (​អាប៉ោង​)​ នៅ​ចំណុច​ក្នុង​រោង​ចិញ្ចឹម​ទា​ ស្ថិត​នៅ​ភូមិ​ព្រៃ​ចារ​ក្នុង​ ឃុំ​ព្រៃ​ចារ​ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​ បាន​ចុះ​បង្ក្រាប​ករណី​ បើក​និង​លេងល្បែង​ស៊ីសង​ខុសច្បាប់​ និង​ឃាត់ខ្លួន​មនុស្ស​៥​នាក់​ កាលពី​ថ្ងៃ​ទី​០៧​ ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៧​ និង​០០​នាទី​ ។​

​ជនសង្ស័យ​ទាំង​ ៥​នាក់​រួម​មាន​៖​
១-​ ឈ្មោះ​ អ៊ុ​ន​ ខេន​ ភេទ​ប្រុស​ អាយុ​ ៤១​ឆ្នាំ​ ជាតិខ្មែរ​ ។​
២-​ឈ្មោះ​ នាង​ សឿ​ន​ ភេទ​ប្រុស​អាយុ​ ៣៦​ឆ្នាំ​ ជាតិខ្មែរ​
​នាក់​ទាំង​០២​នាក់​នៅ​ភូមិ​ព្រៃ​ចារ​ក្នុង​ ឃុំ​ព្រៃ​ចារ​ ស្រុក​ជើង​ព្រៃ​ ខេត្តកំពង់ចាម​។​
៣-​ឈ្មោះ​ សេង​ នី​ ភេទ​ប្រុស​ អាយុ ​៣១​ឆ្នាំ​ ជាតិខ្មែរ​។​
៤-​ឈ្មោះ​ ពេញ​ វុ​ទ្ធី​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ ជាតិខ្មែរ​។​
​ទាំង​០២​នាក់​ នៅ​ភូមិ​ព្រៃ​ចារ​ក្រៅ​ ឃុំ​ព្រៃ​ចារ​ ស្រុក​ជើង​ព្រៃ​ ខេត្តកំពង់ចាម​។​
៥-​ឈ្មោះ​ ណា​ល់​ ណាត​ ភេទ​ប្រុស​ អាយុ​ ៣៤​ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​សៀម​បោយ​ ឃុំ​ព្រៃ​ចារ​ ស្រុក​ជើង​ព្រៃ​ ខេត្តកំពង់ចាម​។​

ដកហូត​វត្ថុ​តាង​រួម​មាន​៖​ ប្រាក់​រៀល​ ២១០,០០០​រៀល​ (​ពីរ​សែន​មួយ​ម៉ឺន​រៀល​),​ ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង​,​ ម៉ូតូ​ចំនួន​០៨​គ្រឿង​,​ ផ្តិល​គ្រប​អាប៉ោង​ចំនួន​០១,​ ចាន​អាប៉ោង​ចំនួន​០១,​ ចាន​ទ្រ​អាប៉ោង​ចំនួន​០១,​ ហាន់​តោ​អាប៉ោង​ចំនួន​០១​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ រួម​នឹង​វត្ថុ​តាង​ខាងលើ​ ត្រូវ​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ តាម​បញ្ជា​របស់​លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​ ៕

មតិយោបល់